ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្ត នៅសណ្ឋាគារសុខភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ ២០២៣

ភ្នំពេញ, នាថ្ងៃពុធ-ព្រហស្បតិ៍ ១-២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៣, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ ប្រធានការិយល័យ អមដោយមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួម "សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្ត" នៅសណ្ឋាគារសុខភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង អ.គ.ហ., ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្ត។សិក្ខាសាលានេះត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យ ព្រមទាំងធ្វើសុពលភាព និងកែសម្រួលបន្ថែមលើការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាមចំពោះរាជធានី-ខេត្ត ជាពិសេស ពិភាក្សាអំពីវិធានការ និងផែនការសកម្មភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយប្រើប្រាស់វិធីសាស្ត្រវិភាគ SWOT ខ្វែង។
សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, លោក លោកស្រី ជាតំណាងអគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។ ជាលទ្ធផល ការធ្វើបទបង្ហាញស្តីពីការវិភាគ ​SWOT នៃរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ គឺការបង្ហាញបានល្អ និងមានខ្លឹមសារស្របទៅតាមសក្កានុពលនៃរាជធានី-ខេត្តនីមួយៗ ៕

ព័ត៌មានទាក់ទង